តើគាត់ជាMr.Rightមែន?

ស្ត្រីសារភាពថាមកថាយើងទាំងអស់គ្នាមានស្តង់ដាសម្រាប់Mr. Right។ មិនថាពេលគាត់និយាយ សម្បុរខ្មៅ និងសង្ហា អ្នកគ្រាន់តែដឹងថានោះគឺជាMr. Rightសម្រាប់អ្នក។ ប៉ុន្ដែតើការចាប់យកល្អឥតខ្ចោះនោះ មានន័យថាអ្នកនឹងរស់នៅដោយសុខសប្បាយទេ? អ្វីដែលលោកអ្នកហៅថា “Mr. Right” អាចជាលោក Right ត្រឹមពេលនេះ ។ ដូច្នេះតើអ្នកអាចប្រាប់ពីភាពខុសគ្នាយ៉ាងដូចម្តេច?

ទំនាក់ទំនងផ្នែករាងកាយ

រូបរាងខាងក្រៅច្បាស់ជាមានសារៈសំខាន់ណាស់ ប៉ុន្តែបើសិនជាការទាក់ទាញខាងរាងកាយគឺជាការទាក់ទាញដ៏ធំធេងនោះ នៅពេលនោះMr. Rightរបស់អ្នកអាចនឹងក្លាយជាត្រឹមតែMr. Rightឥឡូវនេះ។

តើអ្នកចំណាយពេលច្រើននៅលើគ្រែជាងកន្លែងផ្សេងទៀតទេ? បើដូច្នេះមែនអ្នកទាំងពីរប្រហែលជាមិនមានទំនាក់ទំនងស៊ីជម្រៅ។ នៅក្នុងពិភពលោករបស់Mr. Rightត្រូវមានការទាំងផ្នែកអារម្មណ៍ និងរាកាយបញ្ចូលគ្នា។

បង្កើតផែនការអនាគត

ក្នុងនាមជានារី ហ្សែនរបស់យើងចង្អុុលបង្ហាញថាយើងរៀបចំផែនការនាពេលខាងមុខ និងទំនាក់ទំនងទៅថ្ងៃអនាគត។ បើសិនជាគាត់ជាMr. Right គាត់នឹងមិនមានបញ្ហាក្នុងការនិយាយអំពីលទ្ធភាពនាពេលអនាគតទេ។ ផ្ទុយទៅវិញMr. Rightឥឡូវនេះនឹងចៀសវាងប្រធានបទនេះ។

ក៏ត្រូវមានបំណងរកមើលការប្តេជ្ញាចិត្តដោយពាក្យសំដី ឬក៏ការខ្វះខាតនោះ។ បើសិនជាអ្នកដ៏ទៃទៀតនិយាយថាអ្វីៗដូចជា “យើងគួរតែរស់នៅសម្រាប់ពេលនេះ” ឬ “ចូរយើងរីករាយនឹងអ្វីដែលយើងមាននាពេលឥឡូវនេះ” គាត់ពិតជាមិនទន្ទឹងរង់ចាំអនាគតជាមួយគ្នាទេ។

ដឹងពីព័ត៌មានតិចតួច

តើបុរសរបស់អ្នកនឹកឃើញព័ត៌មានផ្ទាល់ខ្លួនអ្នកតិចតួចទេ? ប្រហែលជាគាត់នឹកឃើញថាអ្នកចូលចិត្តអ័រគីដេ ឬចងចាំថាអ្នកនឹងលែងមានមុខជំនួញនៅខែក្រោយ។ នៅពេលដែលបុរសម្នាក់យកចិត្តទុកដាក់ចំពោះរឿងបែបនេះ វាមានន័យថាគាត់យកចិត្តទុកដាក់ចំពោះអ្នកនិងអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ នោះហើយជាឥរិយាបថត្រឹមត្រូវរបស់Mr. Right។ផ្ទុយទៅវិញMr. Rightឥឡូវនេះ​នឹងមិនវិនិយោគពេលវេលា​និងកិច្ចខិតខំប្រឹងប្រែងច្រើនដើម្បីស្វែងយល់ពីអ្វីដែលសំខាន់សម្រាប់អ្នកនោះទេ។ គាត់បានផ្តោតលើតែនៅទីនេះហើយឥឡូវនេះ។

ការមើលឃើញច្រើនជាងមួយចំនុច

ស្ត្រីជាច្រើនចូលចិត្តស្នេហារបស់បុរស និងមិនបានមើលឃើញចំនុចផ្សេងៗនោះទេ។
សូមសម្លឹងមើលបុរសរបស់អ្នកហើយព្យាយាមមើលទិដ្ឋភាពធំជាងនេះទាក់ទងនឹងរបៀបរស់នៅរបស់គាត់។ តើគាត់ពិតជាមានស្ថិរភាពមែនទេ? តើគាត់មានការងារល្អទេ? តើគាត់នៅតែរក្សាទំនាក់ទំនងល្អជាមួយមិត្ដភក្ ដិនិងក្រុមគ្រួសារឬទេ? រកមើលលំនាំទូទៅមួយ។

Mr. Rightនឹងធ្វើសកម្មភាពជាមួយគ្នា (ឬកំពុងធ្វើការងារនេះយ៉ាងហ្មត់ចត់) ខណៈពេលដែលMr. Rightឥឡូវនេះកំពុងរស់នៅក្នុងរបៀបរស់នៅខុសប្រក្រតី។

 

ប្រភព៖ PsychicsUniverse

ប្រែសម្រួល៖ Summer