ពាក្យជូនពរខួបកំណើតល្អៗទាំង៨ឃ្លា

ពេលវេលាកន្លងទៅលឿនណាស់ មួយប៉ព្រិចភ្នែក១ឆ្នាំបាត់ទៅហើយ ដល់ថ្ងៃខួបកំណើតទៀតហើយ។ យើងមិនអាចជូនពរគេដូចឆ្នាំទៅនោះទេ ប៉ុន្តែក្រៅពីពាក្យ រីករាយថ្ងៃខួបកំណើត មិនដឹងនិយាយថាម៉េចទៀត អូយគួរអោយឈឺក្បាលមែន។ មិនអីទេរឿងឈឺក្បាលចឹង ចាំវេលាជួយឈឺជំនួស តោះមកមើលប្រជុំពាក្យជូនពរល្អៗទាំង៨ខាងក្រោមជាមួយគ្នា៖

 

 

១. ប្រើពន្លឺភ្លើងទៀនផ្គុំចេញជាបំនងប្រាថ្នារបស់អ្នក អោយពួកវាសំរេចនូវបំនងប្រាថ្នារបស់អ្នកនៅថ្ងៃនេះ។ ពេលខ្លះរឿងល្អមិនទាន់កើតឡើង ព្រោះវារងចាំការជូនពររបស់ខ្ញុំចំពោះអ្នក រីករាយថ្ងៃខួបកំណើត សូមអោយសំរេចរាល់សេចក្តីប្រាថ្នាទាំងឡាយ។

២. រីករាយថ្ងៃខួបកំណើត! ខ្ញុំជូនអ្នកនូវស្ករទឹកដោះគោ១គ្រាប់ដែលផ្សំពី៖ ចិត្តស្មោះ សេចក្តីរលឹក និងភាពសប្បាយរីករាយ មានសុពលភាពមួយជីវិត មានសារធាតុបំប៉នដូចជា៖ ភាពកក់ក្តៅ សុភមង្គល និងទឹកចិត្ត។

៣. ការរីករាយរបស់អ្នកខ្ញុំដឹង ការកើតទុកខរបស់ខ្ញុំអ្នកដឹង បំនងប្រាថ្នារបស់អ្នកខ្ញុំដឹង ទឹកចិត្តរបស់ខ្ញុំអ្នកដឹង ថ្ងៃកំណើតរបស់អ្នកខ្ញុំដឹង ការជូនពររបស់ខ្ញុំអ្នកទទួលបាន សូមឲ្យមិត្តភាពជាផ្លូវទៅរកភាពរីករាយ សូមឲ្យអ្នកហ៊ុំទ័ព្ធទៅដោយសុភមង្គល សូមឲ្យរីករាយនៅថ្ងៃខួបកំណើត។

៤. សំលាញ់ ថ្ងៃខួបកំណើតរបស់អ្នកមកដល់ហើយ សូមអោយអ្នកមានក្តីសប្បាយរីករាយដែលរាប់មិនអស់ ទទួលពាក្យជូនពរដែលសរសេរមិនចេះចប់ ទទួលកាដូរមិនចេះហើយ និងសុភមង្គលដែលប្រើមិនចេះសូន្យ! នៅក្នុងឱកាសដ៏ល្អនេះ សូមជូនពរអ្នក រីករាយថ្ងៃខួបកំណើត។

៥. សារនេះពោរពេញទៅដោយការជូនពររបស់ខ្ញុំ អក្សរសរសេរចេញ ពេញទៅដោយទឹកចិត្តរបស់ខ្ញុំ អោយទូរស័ព្ទផ្ញើរចេញនូវសេចក្តីប្រាថ្នារបស់ខ្ញុំ! រីករាយថ្ងៃខួបកំណើត។

 

 

៦. រីករាយថ្ងៃខួបកំណើត ចាំទុក រាល់ពេលដែលឆាកជីវិតរបស់អ្នកជួបនូវរលកជីវិតម្តងៗ ការជូនពររបស់ខ្ញុំតែងតែនៅជាមួយអ្នករហូត។

៧. ពីមួយឆ្នាំទៅមួយឆ្នាំ គឺជាស្លាកស្នាមនៃគំនូសជីវិតដែលបានរលាត់បាត់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ គឺជាស្លាកស្នាមនៃភាពសប្បាយរីករាយ និងសុភមង្គល រីករាយថ្ងៃខួបកំណើត។

៨. មិនអាចឃាត់បានគឺពេលវេលា មិនអាចយកទៅបានគឺភាពនឹករលឹក មិនអាចបំភ្លេចបានគឺមិត្តភាព រាល់ឆ្នាំតែងមានថ្ងៃពិសេសមួយ រាល់ឆ្នាំតែងមានការជូនពរដ៏ស្មោះត្រង់ពីខ្ញុំដូចគ្នា រីករាយថ្ងៃខួបកំណើ៕

ប្រភព៖ goody25

ប្រែសម្រួល៖ Stone