ទម្លាប់តូចៗប្រចាំថ្ងៃទាំង៦ ធ្វើអោយសក់កាន់តែខូចទៅៗ តើអ្នកមានដែលឬទេ?

ទម្លាប់តូចតាចគ្រោះថ្នាក់ដ៏អស្ចារ្យត្រូវមានការទទួលខុសត្រូវចំពោះសក់របស់អ្នក! សក់មិនត្រឹមតែជួយលើកសម្រស់យើងនោះទេវាថែមទាំងជារបាំងធម្មជាតិសំរាប់ការពារស្បែកក្បាលទៀតផង។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃមួយចំនួនកំពុងបំផ្លាញសក់របស់អ្នក ដូច្នេះបើមានទម្លាប់ទាំងនេះសូមកែជាប្រញាប់៖
. ទឹកក្តៅពេក៖ មនុស្សជាច្រើនចូលចិត្តប្រើទឹកក្តៅកក់សក ព្រោះទឹកក្តៅអាចជួយជំរះធូលីនិងជាតិប្រេងបានល្អ។​ប៉ុន្តែត្រូវប្រយ័ត្ន​បើទឹកក្តៅពេក​វាមិនត្រឹមតែធ្វើអោយរលាកស្បែកក្បាលនោះទេវាថែមទាំងធ្វើឲ្យស្បែកក្បាល និងសក់ស្ងួតខ្លាំង។ មិនត្រឹមតែប៉ុននេះ វាថែមទាំងបំផ្លាញជីវជាតិរបស់សសៃរសក់ ហើយបើសក់លាបពណ៍វិញវានឹងធ្វើឲ្យឆាប់ហើរពណ៍។ ដូច្នេះអ្នកគួរប្រើទឹកអ៊ុនៗលាងសំអាតជាមុនសិនទើបលាងសំអាតដោយទឹកត្រជាក់។

. សិតសក់ប្រើកំលាំងខ្លាំងពេក៖ សក់ស្ងួតខាំង? យកក្រាស់សិតសក់អេះក្បាល? សិតសក់ខ្លាំងៗ? ដាច់ខាចកុំធ្វើរឿងទាំងនេះ​បើអ្នកធ្វើបែបនេះ​កោសិការបស់ស្បែកក្បាលនឹងធ្លាក់ចុះមកដែលជាការបំផ្លាញស្បែកក្បាលដ៏ធំបំផុត។

 

. ចងសក់តឹងពេក៖​​ ការចងសក់កន្ទុយសេះ និងការបួងសក់ឡើងធ្វើឲ្យសក់និងស្បែកក្បាលឡើងតឹងដែលប៉ះពាល់ដល់ការលូតលាស់នៃសក់។ការចងសក់តឹងជាប្រចាំនឹងបណ្តាលឲ្យមានការជ្រុះសក់។ ដូច្នេះអ្នកគួរសិតសក់ទំលាក់ជាពិសេសនៅពេលគេង។វិធីត្រឹមត្រូវគឺចាប់កាន់សក់ពាក់កណ្តាលសិតសក់ខាងចុងឲ្យរលូនទើបសិតពីគល់សក់មកក្រោម។

 

. លាបប្រេងថែសក់ច្រើនពេក៖ អ្នកប្រាកដជាយល់ថាសក់ស្ងួតសំពោងគ្មានពន្លឺលាបប្រេងថែសក់ឲ្យច្រើនបន្តិចទៅបានហើយ។ការពិតការលាបប្រេងថែសក់ច្រើនពេកវាក្លាយជាបន្ទុករបស់ស្បែកក្បាល ធ្វើឲ្យសក់គ្មានសុខភាពល្អ។ ចងចាំ!ពេលអ្នកលាបប្រេងថែសក់លាបតែចុងសក់បានហើយ។

. លាបនិងអ៊ុតក្នុងពេលតែមួយ៖ ដាច់ខាតកុំលាបនិងអ៊ុតសក់ក្នុងពេលតែមួយតាមការបញ្ចុះបញ្ចូលរបស់ជាងលាបសក់។ អ្នកដែលទើបតែអ៊ុតសក់រួច គួរចាំ១ខែក្រោយទើបធ្វើការលាបសក់។ បើមិនដូច្នោះទេ​សរសៃរសក់នឹងទទួលរងនូវសំពាធខ្លាំងពេកធ្វើឲ្យខូចសក់​ហើយទឹកថ្នាំអ៊ុតសក់នឹងធ្វើឲ្យបាត់បង់ប្រសិទ្ធិភាពពាក់កណ្តាលនៃថ្នាំលាបសក់។

. ហាលថ្ងៃ៖​ កំដៅដ៏ក្តៅនៃពន្លឺព្រះអាទិត្យធ្វើឲ្យសរសៃរសក់ខ្សោយងាយនឹងជ្រុះ ​និងកើតអង្កែរ​សរសៃរសក់ដែលឧស្សាហ៍ត្រូវកំដៅថ្ងៃខ្លាំងយូរទៅភាពរឹងមាំ​និងភាពយឺតនឹងបាត់បង់បន្តិចម្តងៗ៕

 

ប្រែសម្រួល៖ Stone

ប្រភព៖​ Goody25