អាហារដែលងាយឡើងទម្ងន់ទាំង១០

មនុស្សភាគច្រើនមិនពេញចិត្តនឹងទម្ងន់របស់ខ្លួនឡើយ។អ្នកខ្លះរិះរកគ្រប់មធ្យោបាយដើម្បីសម្រកទម្ងន់ខ្លះប្រឹងហាត់ប្រាណខ្លះខំតមអាហារខ្លះទៀតដល់ថ្នាក់ញុាំថ្នាំឬទៅពេទ្យវះកាត់ក៏មាន។ចំនែកឯមនុស្សមួយចំនួនទៀតខំប្រឹងញាុំយ៉ាងណាក៏មិនឡើងទម្ងន់ដែរ។ថ្ងៃនេះអេតមីនសូមរាយឈ្មោះអារហារដែលងាយនឹងឡើងទម្ងន់ទាំ១០ដូចខាងក្រោម៖អាហារទាំង១០ដែលឆាប់ឡើងទម្ងន់៖អាហារដែលធ្វើឲ្យឡើងទម្ងន់លឿនជាទូទៅជាអាហារដែលសំបូរកាឡូរីខ្ពស់ថាមពលខ្ពស់ឬជាតិខ្លាញ់ខ្ពស់និងមួយចំនួនទៀតមានរសជាតិឆ្ងាញ់ងាយនឹងធ្វើឲ្យញាុំអាហារលើសកំនត់។អាហារទាំងនោះមាន៖

. តែទឹកដោះគោ៖ តែទឹកដោះគោ១កែវ = 405កាឡូរី = រត់យឺតៗ១ម៉ោងតែទឹកដោះគោដាក់ស្ករ១កែវមានថាមពលខ្ពស់ប្រហែល400កាឡូរីនិងជាតិខ្លាញ់ប្រហែល10ក្រាម។

 

. គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ 100ក្រាម = 588កាឡូរី =រត់យឺតៗ.៥ម៉ោងក្រែងថាគ្រាប់ធញ្ញជាតិជួយសម្រកទម្ងន់ហេតុអ្វីឡើងទម្ងន់ទៅវិញ? ព្រោះគ្រាប់ធញ្ញជាតិមានភាពស្រួយឆ្ងាញ់ងាយនឹងញាុំជក់មាត់ភ្លេចខ្លួនញាុំលើសកំនត់។អ្នកគួរច្រកវាជាថង់តូចៗ១ថ្ងៃញាុំបន្តិចទើបជាការល្អ។

 

. ទឹកដោះគោជូរ៖ ទឹកដោះគោជូរ (435មីលីលីត្រ) = 286កាឡូរី = រត់យឺតៗ ៤០នាទីទឹកដោះគោះជូរ១ដបមានជាតិស្ករ៧០ក្រាមផឹក២ដបស្មើនឹងថាមពលនៃអាហារពេលយប់១ពេល។

 

. អាហារចៀននិងបំពង៖ ដំឡូងបំពង១០០ក្រាម =៣៦៧កាឡូរី =រត់យឺតៗ៥៥នាទី

. អាហារកែច្នៃ៖ ដំឡូងកំប៉ុង១០០ក្រាម = ៥៤៨កាឡូរី = រត់យឺតៗ ៨២នាទី អាហារកែខ្នៃភាគច្រើនជាអាហារចៀន ឬបំពងដែលសំបូរជាតិស្ករអំបិល និងគ្រឿងបន្ថែមរសជាតិមានរសជាតិឈ្ងុយស្រួយងាយនឹងញាុំលើសកំនត់។

. នំខេកនំខេក១០០ក្រាម = ៣៤៩កាឡូរី =រត់យឺតៗ៥២នាទីនំខេកធ្វើពីម្សៅមីស្ករនិងប័រដឺលជាទូទៅមានជាតិខ្លាញ់និងថាមពលខ្ពស់។

 

. ប្រហិតឆ្នាំងស៊ុប៖ ប្រហិតសាច់គោ១០០ក្រាម = ២៥៣កាឡូរី = រត់យឺតៗ៣៨នាទីជាទូទៅពេលញាុំស៊ុបអ្នកទាំងអស់គ្នាចូលចិត្តដាក់ប្រហិតកញ្ចប់ដូចជាប្រហិតត្រីប្រហិតតៅហ៊ូឬប្រហិតគោជាដើមប្រហិតទាំងនោះជាទូទៅសំបូរជាតិម្សៅជាតិខ្លាញ់ជាតិធ្វើឲ្យស្វិត។ប្រហិតទាំងនោះក្នុង១០០ក្រាមមានជាតិខ្លាញ់១៩.៥ក្រាមមិនត្រឹមតែគ្មានជីវជាតិថែមទាំងមានថាមពលខ្ពស់ទៀតផង។អ្នកគួរបរិភោគសាច់ស្រស់ជំនួសវិញ។

 

. ស្រា៖ ស្រាបៀរ១កំប៉ុង =១៦០កាឡូរី = រត់យឺតៗ២៤នាទីស្រាក្រហម២កែវស្មើរនឹងបាយ១បានធំ។ស្រាសំបូរថាមពលខ្ពស់ធ្វើឲ្យឃ្លានកាត់បន្ថយការដុតជាតិខ្លាញ់ក្នុងខ្លួនដូច្នេះមិនគួរបរិភោគស្រាច្រើនពេកនោះទេ។

 

. ដំណាប់ផ្លែឈើ៖ ដំណាប់ស្វាយ១០០ក្រាម = ៣៤៥កាឡូរី =រត់យឺតៗ៥១នាទី ដំណាប់ផ្លែឈើសំបូរថាមពលខ្ពស់ព្រោះប្រើស្ករនិងអំបិលច្រើនក្នុងការធ្វើ។

 

១០. មីកញ្ចប់ មីកញ្ចប់១០០ក្រាម = ៤៧៣កាឡូរី = រត់យឺតៗ៧០នាទីមីកញ្ចប់សំបូរថាមពលខ្ពស់ព្រោះធ្វើចេញពីម្សៅមីនិងខ្លាញ់ដោយការយកទៅចៀនបំពង។

ប្រភព : coco01.net