អាហារងាយស្រកទម្ងន់ទាំង១០

១. បន្លែcelery៖ បន្លែcelery១០០ក្រាម = ១៦កាឡូរី។ បន្លែceleryមានថាមពលទាប មានជីវជាតិខ្ពស់ ញាុំញឹកញាប់ជួយបញ្ចុះឈាម និងបណ្តេញជាតិពុលពីក្នុងខ្លួន។

 

២. ផ្លែម្នាស់៖ ផ្លែម្នាស់១០០ក្រាម = ៤៤កាឡូរី។ ផ្លែម្នាស់សំបូរទៅដោយវីតាមីន ងាយនឹងធ្វើឲ្យឆ្អែត មានថាមពលទាបជាងផ្លែឈើដទៃ។

 

៣. ស្រូវសាលី៖ ស្រូវសាលី១០០ក្រាម = ៣៧៧កាឡូរី។ ស្រូវសាលីងាយនឹងធ្វើឲ្យឆ្អែត ជួយសំរួលការឡើងជាតិស្ករ សាកសមធ្វើជាអាហារគោលសំរាប់សម្រកទំងន់។

 

៤. គ្រាប់Chia Seeds៖ គ្រាប់Chia Seeds១០០ក្រាម = ៤៨៦កាឡូរី។ គ្រាប់Chia Seedsមានរូបរាងស្រដៀងនឹងគ្រាប់ជី សំបូរទៅដោយអូមេហ្គា៣ ប្រូតេអ៊ីន អាហារសរសៃ៨ដងសារធាតុប្រឆាំងអុកស៊ីតកម្ម។

 

៥. តែអ៊ូឡុង៖ តែអ៊ូឡុង១០០ក្រាម = ០កាឡូរី។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ក្នុងតែអូលុងមានសមាសភាគសំខាន់គឺអាស៊ីដ tannic ដែលជួយដល់ការរំលាយអាហារជាតិខ្លាញ់។

 

៦. កាហ្វេខ្មៅ៖ កាហ្វេខ្មៅ១០០ក្រាម = ១កាឡូរី។ ថាមពលនៃកាហ្វេខ្មៅគឺស្ទើរតែស្មើនឹងសូន្យដែលសំបូរជាតិកាហ្វេអ៊ីនដែលអាចជួយបង្កើនប្រសិទ្ធភាពនៃការរំលាយអាហាររបស់រាងកាយដើម្បីជួយការបន្សាបជាតិពុលនិងបំបាត់ជម្ងឺហើម។

 

៧. ប៉េងប៉ោះ៖ ប៉េងប៉ោះ១០០ក្រាម = ២០កាឡូរី។ ប៉េងប៉ោះសំបូរទៅដោយជាតិសរសៃ អាចជួយបង្កើនភាពឆ្អែត។ ផ្សារធាតុក្នុងប៉េងប៉ោះ ក៏អាចជួយកាត់បន្ថយកូឡេស្តេរ៉ូល និងបង្កើនល្បឿនរំលាយអាហារបានដែរ។ ប៉េងប៉ោះវីតាមីនសំបូរទៅដោយវីតាមីនC ល្អសម្រាប់សុខភាពស្បែក។

 

៨. ល្ហុង៖ ល្ហុង១០០ក្រាម = ២៩កាឡូរី។ អង់ស៊ីមនៅក្នុងល្ហុងមានប្រសិទ្ធិភាពល្អដល់ការបំបែកជាតិកាបូអ៊ីដ្រាតនិងខ្លាញ់ និងលើកកម្ពស់ដល់ការរំលាយអាហារ។

 

៩. ម្ទេស៖ ម្ទេស១០០ក្រាម = ៣៨កាឡូរី។ ការសម្រកទម្ងន់ពិតប្រាកដណាស់មិនចាំបាច់ពិសារអារហារសាបជាពិសេសនោះទេ ម្ហូបអាហារហឹរក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយជាតិខ្លាញ់បានដែរ។ សារធាតុនៅក្នុងម្ទេសអាចជំរុញការរំលាយអាហាររបស់រាងកាយ ដូច្នេះសីតុណ្ហភាពក្នុងរាងកាយនឹងឡើងក្តៅ ដែលត្រូវប្រើប្រាស់កាឡូរីច្រើន។ ប៉ុន្តែកុំបរិភោគអាហារដែលខ្លាញ់ផង ហឹរផងនោះទេ វានឹងធ្វើឲ្យអ្នកឡើងទំងន់។

 

១០. ផ្កាខាត់ណា៖ ផ្កាខាត់ណា១០០ក្រាម = ៣៦កាឡូរី។ ផ្កាខាត់ណាមានវីតាមីនជាច្រើនប្រភេទជាពិសេសវិតាមីនC និងអាស៊ីតហ្វូលីក ជួយគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមនិងបង្កើនការបំបាត់ជាតិពុលក្នុងថ្លើម និងមានអាហារូបត្ថម្ភខ្ពស់។

 

ប្រភព : coco01.net