សញ្ញាអាសន្នទាំង៧បង្ហាញថាគាត់លែងស្រលាញ់អ្នក

ស្នេហាតែងតែផ្តល់អារម្មណ៍ល្អ នឹងរំភើប​ ជាពិសេសពេលចាប់ផ្តើមដំបូងៗ តែយូរៗទៅអារម្មណ៍ស្រលាញ់ពេលខ្លះក៏សាបរលាបទៅ។ មនុស្សស្រីកើតមកជាមួយញាណពិសេសដែលអាចចាប់អារម្មណ៍ដឹងរឿងមុន តែញាណពិសេសតែមួយមិនគ្រប់គ្រាប់ទេ អ្នកត្រូវមានចំណេះដឹង និងសង្កេតបន្ថែមទៅលើសញ្ញាទាំង៧ខាងក្រោមដែលប្រាប់បានថាស្នេហាអ្នកកំពុងស្ថិតនៅចំនុចអាសន្នហើយ។

១. លើកយកបញ្ហាតូចៗមកធ្វើជារឿង

មិនថាអ្វីដែលអ្នកធ្វើ អ្វីដែលអ្នកនិយាយ វាក្លាយជាកំហុស ជារឿងទើសភ្នែក ទើសត្រចៀកគាត់។ វាប្រៀបដូចជាមនុស្សផ្សេងមួយទៀតពីមនុស្សដែលអ្នកបានស្គាល់ពីមុន។

២. លែងចង់និយាយច្រើនជាមួយអ្នក ជាពិសេសរឿងក្នុងចិត្

មនុស្សប្រុសដែលស្រលាញ់អ្នកពិតតែងតែសារភាព និងប្រាប់គ្រប់រឿងដល់អ្នក។ អ្នកតែងតែចង់ប្រាប់ និងពិភាក្សារឿងក្នុងចិត្តជាមួយអ្នក តែប្រសិនបើគាត់លែងចាប់អារម្មណ៍ចង់ប្រាប់អ្នក អ្នកត្រូវមានមូលហេតុអ្វីដែលនាំគាត់ផ្លាស់ប្តូរ។

 

 

៣. អស់ភាពអំណត់

ពេលអ្នកនិយាយទូរសព្ទទៅគាត់ គាត់តែងតែបិទទូរសព្ទមុន ឫក៏ទូរសព្ទអស់ថ្ម ឫក៏មិនអាចទាក់ទងបាន។​ សរុបមកអ្នកមិនអាចរកគាត់ឃើញ។ គាត់បានក្លាយជាមនុស្សបេះដូងត្រជាក់ តែងតែឆាប់ខឹង និងលែងសុភាពទន់ភ្លន់មកកាន់អ្នកដូចមុន។

៤. កាត់បន្ថយទំនាក់ទំនងផ្លូវកាយ

ពីមុនគាំត់ចូលចិត្តអោប នឹងចាប់ដៃអ្នក តែពេលដែលបេះដូងគាត់ប្រែប្រួល គាតនឹងព្យាយាមនៅអោយឆ្ងាយពីអ្នក។ នៅទីសាធារណៈ គាត់លែងកាន់អ្នកដូចមុន នឹងបង្ហាញអកប្បកិរិយាមិនបង់អោយគែដឹងថាអ្នកនិងគាត់ជាសង្សារ ឫភរិយា។

៥. តែងតែរវល់

ប្រសិនបើមនុស្សប្រុសស្រលាញ់អ្នក មិនថាគាត់រវល់ប៉ុណ្ណា គាត់នឹងរកពេលវេលាមកកំដរអ្នក។ បើគាត់បាត់ខ្លួនព្រោះរវល់យូរពេក​ ហើយកាត់ផ្តាច់ទំនាក់ទំនង នោះជាសញ្ញាមួយប្រាប់ថាបេះដូងគាត់ផ្លាស់ប្តូរ។

 

 

៦. មិនចាកចោលទូរសព្ទ

មិនថាពេលគេង គាត់មិនដែលចោលទូរសព្ទឆ្ងាយពីខ្លួនគាត់ឡើយ។ គាត់តែងតែលេងទូរសព្ទដូចកំពុងមានអាថ៌កំបាំង ហើយអ្នកមិនអាចប៉ះទូរសព្ទគាត់បានទេ​ ជាពិសេសគាត់មិនអោយអ្នកដឹងលេខសំងាត់ទូរសព្ទរបស់គាត់។

៧. ផ្លាស់ប្តូរមិនដូចពីមុន

ពីមុនគាត់តែងតែបារម្ភ សួរអ្នកញ៉ាំបាយនូវ ផឺកទឹកអោយច្រើន ឆាប់ចូលគេង ទិញថ្នាំអោយពេលអ្នកឈឺ តែពេលនេះគាត់ខ្ជិលសួរ ហើយក៏គ្មានការបារម្មណ៏ទៀតដែរ។

ប្រភព៖ Goody

ប្រែសម្រួល៖ Summer