ក្នុងមួយជិវិត តើអ្នកជួបប្រទះមិត្តប្រភេទណាខ្លះ?

“មិត្តភាពពិតជាមិនអាចខ្វះបានក្នុងជិវិតយើង”

មិត្តមិនមែនគ្រាន់តែជាមនុស្សដែលឆ្លងកាត់ក្នុងជិវិតទេ តែជាមិត្តដែលនឹងនៅជាមិត្តរៀងរហូត។ ជិវិតយើងដែលឆ្លងកាត់មកនេះក៏បានជួបនឹងមិត្តប្រភេទខុសៗគ្នា។

#មិត្តនៅសាលាបឋមជាប្រភេទមិត្តភាពបែបបរិសុទ្ធ

មិត្តភាពបែបកូនក្មេងៗ​ដែលតែងតែឈ្លោះប្រកែកគ្នា ហើយក៏ត្រលប់មកលេងជាមួយគ្នាវិញបន្ទាប់ពីសង្គ្រាមត្រជាក់ពីរ ឫបីថ្ងៃ។

 

#មិត្តនៅវិទ្យាល័យគឺកោងកាច ឡិកឡក់ តែក៏ជាប្រភេទដែលស្មោះត្រង់បំផុត

ទោះឆ្លងកាត់ការឈ្លោះទាស់ទែងរាប់មិនអស់ តែពួកគាត់នៅតែកំដរអ្នកឆ្លងកាត់គ្រប់បញ្ហាទាំងអស់។​ មនុស្សភាគច្រើនអាចរក្សាមិត្តភាពនេះបានយូរអង្វែង។

 

#មិត្តភាពរយះពេលខ្លីនៅមហាវិទ្យាល័យ ការដុសខាត់លើកទី១នៃការចូលក្នុងសង្គម

ពេលចូលដល់មហាវិទ្យាល័យ/សង្គមទើបអាចយល់ថា មិត្តភាពពិតប្រាកដមិនងាយនឹងទទួលបាន ដល់អាយុណាមួយអ្នកនឹងឃើញថា មនុស្សដែលយល់ព្រមនៅកំដរអ្នក ស្តាប់អ្នករៀនរាប់ទុក្ខលំបាកមានមិនច្រើនទេ ពេលនេះទើបពួកយើងចាប់ផ្តើមអោយតំលៃពេលវេលាដែលពួកយើងនៅជាមួយគ្នា

ពេលដែលអ្នកទៅកន្លែងប្លែក តើមានមនុស្សប៉ុន្មាននាក់ដែលចាំស្តាប់អ្នក?

មានមនុស្សប៉ុន្មាននាក់ដែលនៅកំដរអ្នកដើរមួយជំហ៊ានៗងើបឈរឡើងវិញ?

មានមនុស្សប៉ុន្មាននាក់យល់ព្រមខ្វល់ខ្វាយពីអ្នកថាតើអ្នកមានសម្ពាធពិបាកប៉ុណ្ណា? ប្រហែលជាអ្នកសំណាង ជួបអ្នកដឺលយល់ចិត្ត អ្នកក៏ប្រហែលជាមិនសំណាងយ៉ាងនឹងដែល អ្នកត្រូវរែកពន់ខ្លួនឯង

 

#ពួកយើងបែកគ្នា គ្រាន់តែជាការសាកល្បងសម្រាប់មិត្តភាពយូរអង្វែង

មិត្តពិតប្រាកដមិនបែកបាក់ព្រោះតែមិនបានទាក់ទងគ្នា ខ្ញុំជួបមិត្តភក្រ័ថ្មី ហើយអ្នកត្រូវបានជំនួសទេ។ មិត្តពិតប្រាកដមិនបោះបង់អ្នកចោលព្រោះតែហត់នឿយ ឫស្គាល់ចរិតអ្នកទេ។ គេនៅតែមានៈនៅក្បែរអ្នករហូត។

មិត្តពិតប្រាកដមិនថាឆ្ងាយប៉ុនណា យូរប៉ុនណា តែងតែនៅក្បែរអ្នកជានិច្ច។ ប្រហែលជាវាសនាពួកយើងបញ្ចប់ ដែលបែកគ្នាលើកទីមួយរយៈពេលវែង តែយើងក៏មានអារម្មណ៍ថាធម្មតា ហើយមិត្តភាពក៏រឹងមាំជាងមុន ទោះមិនបានទាក់ទងគ្នាយូរប៉ុនណា។

 

 

នៅពេលវេលាមួយយើងក៏យល់ថា”ជិវិតដូចជាការជិះរតភ្លើង មិត្តភក្រ័ជាអ្នករួមដំណើរ មិនមែនគ្រប់គ្នាសុទ្ធតែកំដរយើងទៅដល់គោលដៅបញ្ចប់។ ពេលវេលាខុសគ្នាមានមនុស្សផ្សេងគ្នាចុះ និងឡើងបន្ត។ អ្នកដែលចុះពីរតភ្លើង យើងក៏ជូនពរគាត់ ហើយអ្នកដែលកំដរយើងទៅដល់ចំនុចចុងក្រោយ យើងក៏ស្រលាញ់រាប់អានគាត់អស់ពីចិត្ត។”

ប្រភព៖​ Goody

ប្រែសម្រួល៖ Summer