អត្ថប្រយោជន៍នៃតែផ្កាកុលាប

ប្រសិទ្ធភាពទី 1: សំរួលអារម្មណ៍តានតឹង សំរួលចលនាឈាម ការឈឺចាប់ដោយជំងឺថ្លើម ក្រពះនិងបំពង់ខ្យល់។ ព្យាបាលការមករដូវមិនទៀងទាត់ ធ្លាក់ស និងក្អួតចង្អោរ។

ប្រសិទ្ធភាពទី 2: ផ្កាកុលាបអាចប្រើបានច្រើនយ៉ាង អាចចំរាញ់ជាប្រេងផ្កាកុលាប។ ដើម ស្រទាប់ផ្កា ឫសអាចជាឱសថ ផ្លែសំបូរវីតាមីនប្រើសម្រាប់ភេសជ្ជៈនិងអាហារធម្មជាតិ។ ផ្កាកុលាបអាចធ្វើជាស្រា ទឹកបាញ់មុខ ដំណាប់ផ្កា ដែលអាចជួយកាត់បន្ថយការក្តៅក្នុង និងរក្សាសម្រស់យ៉ាងមានប្រសិទ្ធិភាព។

 

 

ប្រសិទ្ធភាព 3: យកផ្កាកុលាប3-5 ក្រាម ដាក់ក្នុងទឹកក្តៅពុះ 5នាទី អាចបន្ថែមស្ករ ឬទឹកឃ្មុំ ឬឆុងលាយជាមួយតែដែលចូលចិត្ត មានក្លិនក្រអូប ជួលសំរួលឈាម ស្ងប់អារម្មណ៍ បញ្ចុះជាតិខ្លាញ់, ជាតិសំណើមនិងផលប៉ះពាល់ដទៃទៀត រក្សសម្រស់ ។ល។

ប្រសិទ្ធិភាព 4: ផ្តល់សំនើមដល់ស្បែក សំរួលចរន្តឈាម កែលម្អពណ៌ស្បែក។ តែផ្កាកុលាបរក្សាសម្រស់ ពុទ្រាក្រហម 4ផ្លែ ផ្កាកុលាប 3ផ្កា ផ្លែwolfberry 20ក្រាម លាងទឹកស្អាត ដាក់ចូលទៅក្នុងពែងបន្ថែមទឹកដាំពុះ 300ml ទុក5 នាទីមុននឹងផឹក។ អាចដាក់ស្ករឬទឹកឃ្មុំទៅតាមការចូលចិត្ត។

 

 

ប្រសិទ្ធភាពទី 5: ដំណាប់ផ្កាកុលាប ជាអាហារបំប៉នប៉ូវឈាម រក្សាសម្រស់។ ការអនុវត្ដន៍នេះគឺយកត្រួយផ្កាកុលាប 100ក្រាម និងទឹក 500ក្រាម រំងាស់រយៈពេល 20 នាទី ស្រង់យកកាកចេញ បន្ទាប់មកដាក់ស្ករក្រហម 500ក្រាម – 1000ក្រា រងាស់ឲ្យខាប់ជាការស្រេច។ បើចង់ប្រើរយះពេលច្រើនថ្ងៃអាចដាក់ចូលក្នុងទូទឹកកក ពិសារ 1-2 ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ពិសាររយៈពេលកាន់តែវែងកាន់តែល្អ។ ប្រសិទ្ធភាព 6 (ម៉ាសផ្កាកុលាប) យកស្រទាប់ផ្កាកុលាប 25ក្រាម 50ក្រាម ត្រាំក្នុងទឹក100មីលីលីត្រ រយះពេល2ម៉ោង រួចញីឲ្យម៉ត់ យកមកបិទមុខរយះពេល15នាទី និងជួយបំបាត់ស្លាកស្នាមនានាលើស្បែក។

ប្រភព. recipe01.com

ប្រែសម្រួល. Meili