គន្លឹះនៃការធ្វើដំណើរ៖ សន្សំលុយបានហើយ នៅអាចមើលឃើញពិភពលោកជាច្រើន!

គេថាអោយតែអ្នកដើរលេងសុទ្ធតែជាអ្នកមាន។ តែមានដឹងអត់ថាអ្នកក្រក៏ចូលិត្តដើរលេងដែរ? បើយើងមានមានគន្លឹះនៃការធ្វើដំណើរ យើងក៏មិនចាំបាច់ចំណាយច្រើនដែរ ជាពិសេសទៀតអ្នកខ្លះអាចរកចំណូលបានពីការដើរលេងផងដែរ។ ពេលសំដៅទៅដល់ការដើរលេងបែបអ្នកអត់លុយនេះ មិនមែនសំដៅទៅលើការដេកតាមផ្លូវ ឫក៏ញ៉ាំនំបុ័ងដែលខូចទេ តែជាដំណើរកំសាន្តបែបសន្សំសំចៃ ទិញយកបទពិសោធន៍ដែលមានន័យបំផុត។ អ្នកក្រក៏អាចទៅដើរលេងបានដែរ បើធ្វើតាមគន្លឹះសម្រាប់ដំណើរកម្សាន្តបែបសន្សំសំចៃបំផុតទាំងនេះ៖

១. សំបុត្រយន្តហោះ

សំបុត្រយន្តហោះជាចំនាយប្រហែល២០%ទៅ៣០%នៃចំណាយសរុប។ ចឹងបើអាចទិញសំបុត្រដែលអាចសន្សំសំចៃបាន​ អ្នកប្រាកដជាអាចសន្សំបានច្រើនសម្រាប់ដំណើរកម្សាន្ត។ គន្លឹះគួរតែឆែកមើលក្រុមហ៊ុនហោះហើរដែលផ្តល់តម្លៃថោក និងមានការបញ្ចុះតម្លៃជាពិសេស​ ហើយជ្រើសរើសមើលតំលៃក្នុងវេបសាយសម្រាប់ជើងហោះហើរទៅប្រទេសដែលអ្នកចង់ទៅ​ និងប្រទេសដែលនៅជាប់នោះ។ ចាំថាកុំមើលតំលៃសំបុត្រដដែលៗ បើឃើញសំបុត្រថោកហើយ ទិញតែម្តងទៅ។ ការទិញសំបុត្រទុកមុន៦ខែទៅ៧ខែនេះ វាជួយអោយទិញបានសំបុត្រថោកជាងពីរទៅបីដងធៀបទៅនឹងតំលៃទីផ្សារភ្លាមៗ។ ម្យ៉ាងទៀត អ្នកក៏ទិញសំបុត្រដែលមានផ្លាស់ប្តូរជើងយន្តហោះ ព្រោះវាជួយអោយការចំនាយថោក ហើយនៅមានពេលមើលប្រទេសមួយទៀតផងដែរ។

ក្រុមហ៊ុនហោះហើរដែលមានតំលៃសមរម្យ៖ AirAsia, Norwegian, JetBlue Airways, EasyJet, Virgin America, Jetstar Airways, ​AirAsia X, Azul Brazilian Airlines, Southwest Airlines, IndiGo.

កម្មវិធីសម្រាប់ឆែកតំលៃសំបុត្រយន្តហោះ៖ Momondo, Skyscanner, Google.com, Kayak, Hipmunk

 

 

. កន្លែងស្នាក់នៅ

សម្រាប់អ្នកមានថវិការមានកំនត់អាចពិចារណាផ្ទះសំណាក់បែប​Green Hostel។ ការស្នាក់នៅបែបនៅបន្ទប់រួមគ្នាជាមួយអ្នកដ៏ទៃ មិនត្រឹមតែថោកទេ តែផ្តល់ឱកាសអោយអ្នកបានជួបជាមួយមិត្តថ្មីមកពីគ្រប់ទៅកន្លែង។ ប្រសិនបើអ្នកទៅជាក្រុមគ្នាច្រើន និងរយៈពេលយូរគួរសម អ្នកអាចពិចារណាក្នុងការជួលខុនដូសម្រាប់ស្នាក់នៅ។

វេបសាយសម្រាប់ឆែកកន្លែងស្នាក់នៅ៖ Booking.com, Hotwire.com, Hotels.com, Orbitz.com, Expedia.com, Travelocity.com, MoreHotels4less.com, Agoda.com, Priceline.com, OneTravel.com, Airbnb

 

 

. អាហារ

ពេលទៅស្រុកគេ អ្នកគួរតែញ៉ាំអោយដូចអ្នកស្រុក សាកល្បងម្ហូបតាមផ្លូវ និងរទេះដែលអាចជួយកាត់បន្ថយការចំនាយបានច្រើន។ តែប្រសិនបើអ្នកស្នាក់នៅក្នុងខុនដូ អ្នកក៏អាចធ្វើម្ហូបដោយខ្លួនឯងបាន។

 

 

 

. ការធ្វើដំណើរ

ព្យាយាមដើរ និងប្រើប្រាប់ឡានក្រុង ឫរទេះភ្លើងដូចជា MRT, BTS or Sky Train ដើម្បីសន្សំសំចៃថ្លៃធ្វើដំណើរ។ អ្នកគួរគណនាតម្លៃ ប្រសិនបើអ្នកធ្វើដំណើរចាប់ពី៤នាក់​ ការចំណាយលើតាក់ស៊ីមិនជាថ្លៃទេ។

 

 

អត្ថបទ៖ Summer