មុនចូលដល់អាយុ៣0ឆ្នាំ ប្រសិនបើអ្នកនៅលីវសូមអាននិងអនុវត្ត12ចំនុចខាងក្រោម ដើម្បីឱ្យអ្នករស់នៅដោយទំនុកចិត្តនិងទាក់ទាញបន្ថែមទៀត!

មនុស្សជាច្រើននិយាយថាអាយុចាប់ពី២០ដល់២៨ឆ្នាំជាយុវវ័យរបស់មនុស្សស្រីមនុស្សស្រីគួរតែមានស្នេហាដ៏ផ្អែមល្ហែមរ៉ូមែនទិកមួយ។ប៉ុន្តែដោយសារកត្តាមួយចំនួនពេលវេលាកាន់តែរំកិលទៅមុខមនុស្សជុំវិញខ្លួនខ្លះមានគូរខ្លះរៀបការដោយឡែកមានតែយើងម្នាក់ដែលនៅលីវ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពនេះអ្នកគួរអានចំនុចទាំង១២ខាងក្រោមដើម្បីបង្ហាញនិងបញ្ចាក់ថាជីវិតនៅលីវក៏ស្រស់បំព្រងដែរ៖

. ពេលមានបុណ្យទាននានាត្រូវរៀបចំកាដូ១សំរាប់ខ្លួនឯង។ រាល់ថ្ងៃយើងរវល់នឹងជីវភាពប្រចាំថ្ងៃនឿយហត់ក្នុងការងារ ដូច្នេះពេលមានបុណ្យទានម្តងៗ ត្រូវមានកាដូសំរាប់ខ្លួនឯងដើម្បីជាការលើកទឹកចិត្តនិងអរគុណខ្លួនឯងក្នុងការខិតខំកន្លងមក។

 

. ត្រូវមានទំនួលខុសត្រូវចំពោះសុខភាពខ្លួនឯង។ គ្មានអ្វីដែលពិបាកជាងពេលឈឺហើយត្រូវទ្រាំតែម្នាក់ឯងនោះទេដូច្នេះត្រូវចេះថែរក្សាសុខភាពខ្លួនឯង។

 

. ពេលទំនេរចេញដើរទៅក្រៅអោយបានច្រើន។ ពេលទំនេរមិនគួរសំងំនៅតែក្នុងផ្ទះនោះទេ ពិភពលោកធំយ៉ាងនេះ អ្នកប្រហែលជាអាចជួបគូរពិតរបស់អ្នកនៅត្រង់ចំនុចណាមួយមិនខាន។

 

. ត្រូវញុាំអាហារពេលព្រឹកជានិច្ច។ មិនខ្វល់ថាអ្នកចង់សម្រកទំងន់ ឬក៏រវល់ការងារក៏ដោយអ្នកគួរតែញាុំអាហារពេលព្រឹករៀងរាល់ថ្ងៃ កុំចាំក្រពះមានបញ្ហាទើបចាប់ផ្តើមថែទាំនោះ។

 

. ហាត់ប្រាណជាប្រចាំ។អ្នកគួរហាត់ប្រាណប្រមាណ១០នាទីមុនទៅធ្វើការឬពេលចេញពីធ្វើការដើម្បីអោយខ្លួនឯងកាន់តែស្វាហាប់។

 

. ទោះបីសម្រកទំងន់ក៏មិនគួរចូលគេងទាំងពោះទទេរនោះដែរ។ នៅចំនុចលេខ៤យើងបាននិយាយហើយទោះបីសម្រកទំងន់ក៏ត្រូវញុាំអារហារពេលព្រឹកដែរ ប្រសិនអ្នកមានទំលាប់មិនញាុំអាហារពេលយប់យ៉ាងហោចណាស់ក៏គួរផឹកទឹកដោះគោក្តៅ១កែវមុននឹងគេងដែរ។

 

. ផ្តល់វិស្សមកាលដល់ខ្លួនឯងទោះបីដំណើរកំសាន្តក្នុងស្រុក១ថ្ងៃក៏ដោយ។ មួយថ្ងៃៗខំប្រឹងធ្វើការមិនឈប់ពេលខ្លះគួរផ្តល់ពេលវិស្សមកាលដល់ខ្លួនឯងខ្លះដែរ អ្នកធ្វើការដើម្បីប្រាក់ ប៉ុន្តែទន្ទឹមនឹងនោះអ្នកក៏គួរចេញលំហែរទៅមើលពិភពលោកតើវាស្រស់បំព្រងប៉ុនណាដែរ។

. រៀនធ្វើម្ហូប មិនថាថ្ងៃក្រោយចំអិនអោយខ្លួនឯងឪពុកម្តាយ ឬក៏ដៃគូររបស់អ្នកនោះទេ។ អ្នកនៅលីវទោះបីមិនបុិនប្រសប់ខ្លាំងក៏ដោយការចេះតិចតួចក៏ជាការរីករាយមួយសំរាប់ជីវិតប្រចាំថ្ងៃផងដែរ។ ពេលនៅលីវអាចធ្វើម្ហូបអោយឪពុកម្តាយ ឬក៏អាចធ្វើជាមួយមិត្តសំលាញ់ពេលទំនេរ ហើយថ្ងៃក្រោយពេលជួបគូរអនាគតក៏មិនខ្លាចថាអ្វីក៏មិនចេះធ្វើដែរ។

 

. ផាត់មុខស្រាលៗរាល់ពេលចេញក្រៅ។ បើមានគេនិយាយជាមួយអ្នកថាអាយុ៣០ហើយឈប់ផាត់មុខទៅគួរផ្តោតសំខាន់ទៅលើការថែស្បែកវិញអ្នកមិនបាច់រវល់ជាមួយម្នាក់នោះទេ។ ពិតណាស់ការថែស្បែកជារឿងសំខាន់ ប៉ុន្តែការផាត់មុខក៏ជារឿងសំខាន់ដូចគ្នាកុំទុកខ្លួនឯងប្រៀបដូចជាអ៊ុំម្នាក់អាយុ៣០ឆ្នាំ វាជាការចាប់ផ្តើមនៃជីវិតមួយបែបទៀតរបស់ស្រ្តី។ ពេលចេញទៅក្រៅផាត់មុខតិចៗស្រាលៗ នរណាក៏សង្ឃឹមថាគូរពិតរបស់យើងជួបយើងក្នុងពេលដែលយើងស្អាតដែរ។

 

១០. គិតក្នុងផ្លូវវិជ្ជមាន។ មានតែការគិតក្នុងផ្លូវវិជ្ជមានទេទើបនាំអ្នកអោយមើលឃើញនិងនាំអោយអ្នករស់នៅប្រកបដោយសុភមង្គល។ក្នុង១ថ្ងៃប្រាប់ខ្លួនឯងពីរឿងវិជ្ជមានចំនួន៣ដែលមាននៅក្នុងខ្លួនយើង ហើយត្រូវចេះស្រលាញ់ខ្លួនឯងដោយពិតប្រាកដ ធ្វើដូច្នេះទើបអាចទាក់ទាញមនុស្សនៅជុំវិញខ្លួនយើងអោយចូលចិត្តយើងបាន។

 

១១. កុំបង្ខំខ្លួនឯងចង់ទៅក៏ទៅមិនទៅក៏ហី។ពិតណាស់ការប្រាស្រ័យទាក់ទងការចូលរួមកម្មវិធី ឬការណាត់ជួបណាមួយធ្វើអោយយើងស្គាល់មនុស្សកាន់តែច្រើនក្នុងសង្គម ប៉ុន្តែប្រសិនបើអ្នកមិនស្រួលខ្លួន ឬក៏គ្រាន់តែមិនចង់ចូលរួមកម្មវិធីនោះ អ្នកត្រូវតែស្តាប់ពីចិត្តខ្លួនឯង មិនចង់ចូលរួមគឺមិនចូលរួមកុំបង្ខំខ្លួនឯងអោយធ្វើរឿងដែលខ្លួនមិនចង់អោយសោះ។

 

១២. ពេលដែលជួបរឿងពិបាកចិត្តត្រូវនឹកដល់រឿងដែលធ្វើអោយអ្នកសប្បាយរីករាយហើយប្រាប់ខ្លួនឯងថាអ្វីៗនឹងកន្លងផុតទៅ។ មនុស្សម្នាក់ណាក៏ជួបវិបត្តិជៀសមិនផុត អ្នកអាចពិបាកចិត្ តប៉ុន្តែអ្នកមិនគួរចងខ្លួនឯងនឹងរឿងនោះទេ អ្នកគួរគិតដល់រឿងសប្បាយចិត្តរីករាយ ហើយប្រាប់ខ្លួនឯងថាមិនអីទេអ្វីៗនឹងកន្លងផុតគ្រប់យ៉ាងនឹងប្រសើរឡើងវិញ។

 

តាមពិតអាយុ៣០ឆ្នាំមិនគួរអោយខ្លាចទេ គ្មាននរណាកំនត់ថាមុនអាយុ៣០ត្រូវតែរៀបការនោះទេ។ វាគ្រាន់តែជាការទស្សនះមួយរបស់មនុស្សមួយចំនួនទៅលើមនុស្សស្រីតែប៉ុណ្ណោះ។ នៅមុនពេលជួបនឹងគូរពិតយើងត្រូវធ្វើល្អចំពោះខ្លួនយើង ទើបមិនខ្ជះខ្ជាយជីវិត៣០ឆ្នាំរបស់យើង៕

ប្រភព៖​ goody25

ប្រែសម្រួល៖ Stone